បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប West Bromwich Albion កំពុងរៀបចំទទួលនៅការបញ្ចុះបញ្ចីលទីក្លឹប Valencia សម្រាប់ការផ្ទេរយកគ្រូបង្វឹករបស់ខ្លួនលោក Carlos Corberan។
លោក Corberan បានដឹកនាំក្រុម West Brom តាំងពីខែតុលា ឆ្នាំ២០២២ ហើយបានដឹកនាំក្រុមទៅកាន់វគ្គ Play-off Championship ។ កំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ត្រូវបានរាយការណ៍ថាបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹប Valencia ដោយក្លឹបអេស្ប៉ាញបានចាត់ទុកគាត់ជាអ្នកជំនួសអ្នកចាត់ការ Ruben Baraja ដែលត្រូវបានបណ្តេញចេញនាពេលថ្មីៗនេះ។ លោក Baraja ត្រូវចាកចេញពីតួនាទីរបស់គាត់បន្ទាប់ពីការដឹកនាំមិនបាននៅក្លឹប Valencia ជាមួយនឹងការឈ្នះតែ ២ប្រកួតប៉ុន្មានក្នុងការចំណោម ១៧ប្រកួត ហើយស្ថិតនៅលំដាប់ទី២ បន្ទាប់ពីបាត់តារាង La Liga៕