ចាំមិនបានទេ!! Real Madrid នឹងដាក់សំណើរផ្ទេរជាលើកទី២ ដែលមានតម្លៃ….!

បរទេស៖ ក្លឹប Real Madrid ត្រូវបានរាយការណ៍ថាគ្រោងនឹងដេញថ្លៃជាលើកទីពីរសម្រាប់ការផ្ទេរកីឡាករ Trent Alexander-Arnold ខណៈដែលពួកគេចង់នាំគាត់ចាកចេញពីក្លឹប Liverpool ក្នុងខែមករានេះ។

នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Real Madrid ត្រៀមក្នុងការដាក់សំណើរប្រមាណ ២០លានផោន សម្រាប់នាំយកកីឡាករ Alexander-Arnold នៅដំណាក់កាលនេះ ជាជាងរង់ចាំឱ្យគាត់ក្លាយជាកីឡាករគ្មានតម្លៃខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ Liverpool បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេមិនមានបំណងចែកផ្លូវជាមួយតារាឆ្នើមរបស់ខ្លួននៅពាក់កណ្តាលរដូវកាលនោះទេ៕

Previous articleBarca នឹងផ្ទេរយកកីឡាកររូបនេះមកជំនួស Olmo ប្រសិនជាមិនអាចចុះឈ្មោះគាត់បាន
Next articleArteta បង្ហាញការយល់ឃើញអំពីទីផ្សារដោះដូររដូវរងាសម្រាប់ក្រុម Arsenal