បរទេស៖ គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបង្ហាញការយល់ឃើញនូវអ្វីដែលទីផ្សារដោះដូរកីឡាករក្នុងខែមករាមានសម្រាប់ក្រុមកាំភ្លើងធំ ខណៈដែលពួកគេបង្កើតការប្រកួតប្រជែងជាមួយនឹងក្រុម Liverpool។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Arteta បាននិយាយថា៖ “តោះចាំមើល។ ប្រសិនជាមានឪកាស ពួកយើងនឹងមើលឃើញ”។
“ចាំមើលថាតើយើងទៅដល់ទីនោះដោយរបៀបណា។ សង្ឃឹមថាក្រុមនឹងមានស្ថានភាពល្អជាងពេលនេះ ប៉ុន្តែតើអ្នកណាដឹង?”។
“យើងត្រៀមខ្លួនរួចរាល់ហើយ ប្រសិនបើយើងត្រូវធ្វើអ្វីមួយ យើងមានសមត្ថភាពធ្វើអ្វីមួយ ប៉ុន្តែបន្ទាប់មក ទីផ្សារផ្ទេរគឺពិបាក និងពិបាកគ្រប់គ្រងណាស់។ ឱកាសមានកំណត់ ប៉ុន្តែយើងនឹងនៅទីនោះ”៕