សុបិន្តអាក្រក់របស់ Zirkzee អាចនឹងបញ្ចប់? ស្របពេលនាយកក្លឹប Juventus បង្ហើបពីចំណាប់អារម្មណ៍

បរទេស៖ ក្លឹបយក្សអ៊ីតាលីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរយកកីឡាករ​ Zirkzee ដែលស៊ុតបានតែ ៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៧ដង ចាប់តាំងពីផ្ទេរទៅកាន់ក្លឹប Manchester United ក្នុងតម្លៃ ៣៦លានផោន កាលពីរដូវក្តៅកន្លងមក ហើយហាក់បីដូចជាទទយលបានការសើចចំអកដោយអ្នកគាំទ្ររបស់គាត់នៅពេលដែលប្តូរចេញក្នុងតង់ទី១ ពេលដែលក្លឹបបិសាចក្រហមចាញ់ ក្រុម Newcastle ២-០ កាលពីថ្ងៃច័ន្ទ។ កីឡាករសញ្ជាតិហូឡង់រូបនេះស៊ុតបញ្ចូលទីបាន ១២គ្រាប់នៅអ៊ីតាលីកាលពីរដូវកាលមុន ហើយការត្រលប់មកកាន់ទឹកដីអ៊ីតាលីអាចជាគន្លឹះក្នុងការស្វែងរកទម្រង់លេងឡើងវិញ។

Joshua Zirkzee Manchester United 2024

ក្លឹប Untied សង្ឃឹមថាការចុះហត្ថលេខាលើកីឡាករ Zirkzee វ័យ ២៣ឆ្នាំ អាចនឹងរួមចំណែកឆ្ពោះទៅរករលកថ្មីនៃកីឡាករវ័យក្មេងដែលមានទេពកោសល្យសម្រាប់តំបន់ប្រយុទ្ធ ដែលរួមមាន Rasmus Hojlund, Amad Diallo, Alejandro Garnacho និង Marcus Rashford ។ ចាប់តាំងពីស៊ុតបញ្ចូលទីយកជ័យជំនះលើក្រុម Fulham ខ្សែប្រយុទ្ធរូបនេះបានព្យាយាមបង្កើតឥទ្ធិពលសម្រាប់ក្រុមដែលមើលទៅមិនមានទម្រង់លេង និងទំនុកចិត្ត។ មានតែក្លឹប Napoli ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបានតិចជាង Juventus ក្នុងក្រុមកំពូលទាំង ៦ នៃ Serie A ហើយពួកគេអាចស្វែងរកការចុះហត្ថលេខាយកកីឡាករ Zrikzee ត្រឡប់ទៅប្រទេសអ៊ីតាលីវិញ ខណៈដែលពួកគេមានបំណងរក្សាការប្រកួតប្រជែងនៅលីគ។

Empoli v Juventus - Serie A

នាយកគ្រប់គ្រងក្លឹប Juventus លោក Giuntoli មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវក្រុមរបស់ខ្លួនក្នុងខែមករា។ គាត់បាននិយាយថា៖ “Zirkzee? វាមិនសមរម្យទេក្នុងការនិយាយឈ្មោះ ប៉ុន្តែយើងកំពុងតាមដានឱកាសដ៏គួរឱ្យចាប់អារម្មណ៍ណាមួយ”។

Manchester United FC v Newcastle United FC - Premier League

អនាគតរបស់ Zirkzee ទំនងជាត្រូវបានសម្រេចដោយគ្រូបង្វឹកថ្មីរបស់ United លោក Ruben Amorim ដែលបានបង្ហាញភាពឃោរឃៅរួចមកហើយ ដោយបានដកកីឡាករ Marcus Rashford ចេញពីក្រុម ចំនួន ៤ប្រកួតជាប់ៗគ្នាកាលពីខែមុន។ បន្ទាប់ពីការប្តូរចេញនៅក្នុងការប្រកួតជាមួយ Newcastle កីឡាករ Zirkzee ត្រូវតែខំប្រឹងប្រែងដើម្បីស្តារអាជីពរបស់គាត់នៅ United ដែលទើបតែចាប់ផ្តើមប៉ុណ្ណោះ៕

Previous articleMo Salah ប្រាប់មូលហេតុដែលបោះឆ្នោតអោយ Vinicius Jr ជាកីឡាករល្អបំផុតក្នុងពិភពលោក
Next articleក្លឹបទាំងនេះកំពុងតែតាមដានស្ថានភាពរបស់កីឡាករ Dani Olmo នៅក្លឹប Barca