បរទេស៖ ក្លឹប Barcelona បានជួបឧបសគ្គធំ ដោយសារតែ La Liga បានបដិសេធការប៉ុនប៉ងរបស់ពួកគេក្នុងការចុះឈ្មោះ Olmo មុនពេលផុតកំណត់ខែមករា។ ទោះបីជាមានការខកចិត្តក៏ដោយ ភ្នាក់ងាររបស់កីឡាករ Olmo គឺលោក Andy Bara បានធានាចំពោះអ្នកគាំទ្រថាកីឡាកររូបនេះមានបំណងបន្តស្នាក់នៅជាមួយក្លឹប Barcelona ដោយនិយាយថាពួកគេ “មិនពិចារណាជម្រើសផ្សេងទៀត” សម្រាប់ពេលនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពគឺមានភាពមិនច្បាស់លាស់ ហើយប្រសិនបើមិនអាចដោះស្រាយបញ្ហាចុះឈ្មោះនេះបាន កីឡាករ Olmo អាចស្វែងរកឱកាសថ្មីនៅខាងក្រៅប្រទេសអេស្ប៉ាញ។
នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport Germany បានអោយដឹងថាក្លឹប City និង Liverpool ស្ថិតក្នុងចំណោមក្លឹបដែលតាមដានការវិវត្តន៍របស់គាត់យ៉ាងដិតដល់។ ក្លឹបយក្សនៅ Premier League ទាំងពីរត្រូវបានរាយការណ៍ថាបានបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ ២៦ឆ្នាំ ជាពិសេសប្រសិនបើបញ្ហាបច្ចុប្បន្នរបស់គាត់ជាមួយ Barcelona អាចបង្ខំឱ្យគាត់ចាកចេញ។ ភ្នាក់ងាររបស់កីឡាករ Olmo បាននឹងកំពុងវាយតម្លៃជម្រើសដ៏មានសក្តានុពលផ្សេងទៀតជាកត្តាប្រឈមមួយ ដោយសារភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គាត់នៅ Barcelona ។ ខណៈពេលដែលដំណោះស្រាយជាមួយ La Liga នៅតែជាអាទិភាព ការទាក់ទាញនៃក្របខ័ណ្ឌ Premier League អាចធ្វើឱ្យប្រទេសអង់គ្លេសក្លាយជាគោលដៅដែលទំនង ប្រសិនបើគាត់សម្រេចចិត្តចាកចេញ។ ទន្ទឹមនឹងនេះដែរ ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich ក៏ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍លើកីលាករ Olmo ផងដែរ បើទោះបីជាពួកគេអាចរង់ចាំរហូតដល់ទីផ្សារដោះដូរកីឡាកររដូវក្តៅដើម្បីធ្វើការផ្ទេររបស់ពួកគេ។
ការចាកចេញរបស់ Olmo នឹងមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុយ៉ាងសម្រាប់ក្លឹប Barcelona។ ប្រសិនបើក្លឹបខកខានក្នុងការចុះឈ្មោះគាត់ ហើយគាត់ជ្រើសរើសចាកចេញ ពួកគេនឹងនៅតែជំពាក់ប្រាក់ឈ្នួលខ្សែប្រយុទ្ធរូបនេះប្រមាន ៤១លានផោន ដូចមានចែងក្នុងកិច្ចសន្យារបស់គាត់ដែលមានរហូតដល់ឆ្នាំ២០៣០។ លើសពីនេះ Barcelona នៅតែមានកាតព្វកិច្ចបង់ប្រាក់ឱ្យ RB Leipzig ប្រមាណរ ៤៧លានផោន ជាផ្នែកនៃកិច្ចព្រមព្រៀងផ្ទេររបស់កីឡាករ Olmo។
Barcelona នឹងត្រូវជួបក្រុម Barbastro ក្នុងលីគទាបក្នុងការប្រកួត Copa del Rey នៅថ្ងៃសៅរ៍ បន្ទាប់មកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Supercopa de Espana ជាមួយ Athletic Club។ ទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់ Olmo នៅក្នុងការប្រកួតទាំងនេះនៅតែមិនប្រាកដប្រជា ដោយសារបញ្ហាចុះឈ្មោះមិនទាន់បានដោះស្រាយ៕