Arsenal ត្រៀមរួចស្រេចក្នុងការចាយលុយកញ្ចប់ធំ ដើម្បីផ្ទេរយក Nico Williams

បរទេស៖ បើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាកីឡាករ Williams គឺជាគោលដៅរយៈពេលវែងសម្រាប់ក្រុមកាំភ្លើងធំដែលចង់ចុះហត្ថលេខាលើគាត់នៅរដូវក្តៅ បន្ទាប់ពីបុរសម្នាក់នេះបានជួយអេស្បាញឱ្យទទួលបានពានរង្វាន់ Euro ២០២៤។ គ្រូបង្វឹក Mikel Arteta មានបំណងចង់ពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធរបស់គាត់ ជាពិសេសដោយសារ Bukayo Saka អាចខកខានការប្រកួតរយៈពេលពីរខែបន្ទាប់ពីរហែកសរសៃពួររបស់គាត់អំឡុងពេលឈ្នះ ៥-១ លើក្រុម Crystal Palace នៅមុនបុណ្យណូអែល។ ការសន្ទនាជាមួយភ្នាក់ងាររបស់ Williams នឹងកំណត់ថាតើការផ្ទេរអាចធ្វើទៅបាននៅខែនេះ ប៉ុន្តែ Arsenal បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង់ប្រាក់ចំនួន ៥៨លានអឺរ៉ូ ដែលត្រូវការដើម្បីធ្វើឱ្យការផ្ទេរអាចកើតឡើងភ្លាមៗ។

Atalanta BC v Arsenal FC - UEFA Champions League 2024/25 League Phase MD1

របួសរបស់ Saka បានទុកអោយក្រុម Arsenal នៅសល់កីឡាករ Gabriel Martinelli, Leandro Trossard, Ethan Nwaneri និង Raheem Sterling នៅតំបន់ប្រយុទ្ធ ហើយទោះបីជា Williams ចូលចិត្តលេងនៅផ្នែកខាងឆ្វេងក៏ដោយ គាត់អាចផ្តល់អោយនៅការលេងខាងស្តាំសម្រាប់ពេលនេះ។ Williams ត្រូវបានគេចាត់ទុកថា ជាគោលដៅសម្រាប់ Barcelona ជាយូរមកហើយ ប៉ុន្តែក្លឹប Catalan កំពុងតែតស៊ូក្នុងការចុះឈ្មោះកីឡាករ Dani Olmo ខណៈដែលពួកគេប្រយុទ្ធជាមួយនឹងច្បាប់ហិរញ្ញវត្ថុរបស់ La Liga ហើយទំនងជានឹងពិបាកក្នុងការផ្តល់ហិរញ្ញប្បទានដល់ការចុះហត្ថលេខាដ៏សំខាន់មួយក្នុងខែនេះ។ ជាមួយនឹងលក្ខខណ្ឌនៃការផ្តាច់កុងត្រា ៥៨លានអឺរ៉ូរបស់ William ដែលមានតម្លៃសមរម្យចំពោះកីឡាករដែលមានទេពកោលស្យ និងសមត្ថិភាព។

Spain v England: Final - UEFA EURO 2024

Lamine Yamal ត្រូវបានប្រកាសថាជាតារាឆ្នើមម្នាក់នៃក្រុមដែលឈ្នះពានរង្វាន់ Euro 2024 សម្រាប់តំបន់ប្រយុទ្ធ ក៏ប៉ុន្តែកីឡាករ Williams គឺជាកីឡាករដែលបានបំបែកបេះដូងអង់គ្លេសក្នុងអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៊ែរឡាំង។ ខ្សែបម្រើស្លាបរូបនេះបានស៊ុតបាល់បញ្ចូលទីគ្រាប់បើកឆាកនៃការប្រកួត និងឈ្នះ Man of the Match ក្នុងការសម្រាប់ការប្រកួតនេះ ដោយគាត់បានខិតខំប្រឹងប្រែងក្នុងការប្រកួតប្រជែងជាមួយ Kyle Walker ដែលជាការពារខាងឆ្វេងរបស់ក្រុមអង់គ្លេស។ ការប្រកួតនេះគឺជាចាប់ផ្តើមដ៏ល្អមួយសម្រាប់កីឡាករ Williams ដែលឥឡូវនេះត្រូវបានគេចាត់ទុកថាជាខ្សែបម្រើស្លាបដែលមានទេពកោសល្យបំផុតក្នុងពិភពបាល់ទាត់ ហើយនឹងក្លាយជាគោលដៅរបស់ក្លឹប Arsenal ក្នុងការចុះហត្ថលេខា។

កីឡាករ​Williams បានជួបការលំបាកក្នុងការបង្ហាញទម្រង់លេងនៅក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានតែមួយគ្រាប់ក្នុងលីក និងមួយគ្រាប់ក្នុងក្របខ័ណ្ឌ Europa League សម្រាប់រដូវកាល ២០២៤-២៥។ វាច្បាស់ណាស់ថាអនាគតរបស់គាត់ជាកីឡាករដ៏ឆ្នើមម្នាក់នៅតំបន់អឺរ៉ុប ហើយការផ្លាស់ទៅ Arsenal គឺវាមានអត្ថប្រយោជន៍ណាស់។ គាត់មិនត្រឹមតែអាចដោះស្រាយបញ្ហាភ្លាមៗសម្រាប់ក្រុមកាំភ្លើងធំប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយដៃគូរយៈពេលវែងជាមួយ Saka មើលទៅជាអនាគតដ៏គួរឱ្យភ័យខ្លាចសម្រាប់ការការពារនៅ Premier League ៕

Previous articleក្លឹបទាំងនេះកំពុងតែតាមដានស្ថានភាពរបស់កីឡាករ Dani Olmo នៅក្លឹប Barca
Next articleក្លឹបនៅអ៊ីតាលីស្ទាក់ស្ទើរក្នុងការខ្ចីជើង Federico Chiesa ដោយសារតែ