Man City កាន់តែខិតជិតការផ្ទេរយកកីឡាករ Omar Marmoush ខណៈតម្លៃផ្ទេរខុសត្រូវគ្នាតែបន្តិចប៉ុណ្ណោះ

បរទេស៖ គ្រូបង្វឹកក្លឹប Eintracht Frankfurt លោក Dino Toppmoller បានបញ្ជាក់ថាកីឡាករ Omar Marmoush អាចនឹងបន្តស្នាក់នៅ បើទោះបីជាក្លឹប Manchester City ខិតជិតក្នុងការផ្ទេរយកតារាឆ្នើមសញ្ជាតិអេហ្ស៊ីបក៏ដោយ។

ឥឡូវនេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាការចរចាបានកើតឡើងរវាងនាយកកីឡាបាល់ទាត់លោក Txiki Begiristain របស់ក្លឹប Manchester City ជាមួយនឹងខាងក្លឹប Frankfurt ទាក់ទងនឹងការលក់កីឡាករ Marmoush ក្នុងខែមករានេះ។ ក្លឹបយក្សនៅ Premier League ជឿជាក់ថាកិច្ចព្រមព្រៀងមួយអាចឈានដល់តម្លៃ ៧០លានអឺរ៉ូ ខណៈពេលដែលភាគីអាល្លឺម៉ង់ចង់បាន ៨០លានអឺរ៉ូ៕

Previous articleក្លឹបនៅអាឡឺម៉ង់ចាប់អារម្មណ៍ចង់ខ្ចីជើងកីឡាករ Marcus Rashford
Next articleក្លឹប Bayern ក៏បង្ហាញចំណាប់អារម្មណ៍ចង់បាន Kobbie Mainoo ផងដែរ