បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាភ្នាក់ងាររបស់កីឡាករ Davies និង Bayern បានពិភាក្សាគ្នាកាលពីសប្តាហ៍មុន ប៉ុន្តែការបន្តកិច្ចសន្យាមិនទាន់ត្រូវបានព្រមព្រៀងនៅឡើយទេ។ របាយការណ៍បន្ថែមថាភ្នាក់ងាររបស់កីឡាករសញ្ជាតិកាណាដាលោក Nedal Huoseh បានបញ្ជាក់ឲ្យមេធាវីរៀបចំនៅកុងត្រាក្នុងការផ្ទេរទៅកាន់ក្លឹប Madrid។ ក្លឹបអធិរាជស ត្រូវបាននិយាយថា “មានទំនុកចិត្ត” ថាកីឡាករវ័យ ២៤ឆ្នាំនឹងមកលេងអោយពួកគេ។
កីឡាករ Davies ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌជាមួយ Madrid ជិតមួយឆ្នាំមុន ប៉ុន្តែមិនមានកិច្ចសន្យាត្រូវបានចុះហត្ថលេខាទេ។ របាយការណ៍នេះបាននិយាយថា Bayern បានផ្តល់សំណើរក្នុងការធ្វើឱ្យខ្សែការពារឆ្វេងក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេទីពីររបស់ក្លឹប បន្ទាប់ពីខ្សែប្រយុទ្ធ Harry Kane ប៉ុន្តែរហូតមកដល់ពេលនេះក្រុម Bundesliga មិនទាន់មានដំណោះស្រាយក្នុងការចរចារនៅឡើយ៕



