លោក Solskjaer ខិតជិតក្នុងការទទួលតំណែងអ្នកចាត់ការនៅក្លឹប Besiktas

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានទួរគី Sercan Dikme បានអោយដឹងថាលោក Solskjaer ស្ថិតក្នុងដំណាក់កាលនៃការវិលត្រឡប់ទៅកាន់ទីលានវិញ ខណៈដែលគាត់កំពុងត្រៀមខ្លួនចូលកាន់តំណែងនៅក្លឹបទួរគី Besiktas ។

គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះមិនទាន់មានការងារធ្វើនោះទេ ចាប់តាំងពីចាកចេញពី Old Trafford ក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ ការផ្លាស់ប្តូររបស់គាត់នឹងធ្វើឱ្យគាត់ប្រឈមមុខនឹងអតីតអ្នកចាត់ការទូទៅរបស់ Manchester United ម្នាក់ទៀតគឺលោក Jose Mourinho ដែលបច្ចុប្បន្នកំពុងដឹកនាំ Fenerbahce៕

Previous articleភ្នាក់ងាររបស់កីឡាករ Davies ប្រាប់មេធាវីអោយរៀបចំកុងត្រាផ្ទេរទៅកាន់ Real Madrid
Next articleErling Haaland នឹងបន្តស្នាក់នៅជាមួយក្លឹប Man City ដល់ឆ្នាំ២០៣៤