បរទេស៖ ក្លឹប Santos ដែលជាក្លឹបនៅប្រទេសប្រេស៊ីល ជាកន្លែងដែល Neymar បានក្លាយជាតារាឆ្នើមបាល់ទាត់ បានប្រើប្រាស់នៅវីដេអូរបស់លោក Pele ដែលបង្កើតដោយ AI ដើម្បីជួយបញ្ចុះបញ្ចូលតារាឆ្នើមរួបនេះឱ្យត្រលប់ទៅផ្ទះវិញ។
ពេលវេលារបស់ Neymar នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានជួបនឹងបញ្ហារបួស ហើយគាត់ប្រហែលជាជិតចាកចេញពីទីនោះ និងអាចវិលត្រលប់មកកាន់ក្លឹប Santos វិញផងដែរ៕