បរទេស៖ កីឡាករ Tyrell Malacia មានការខកចិត្តយ៉ាងខ្លាំងជាមួយ Manchester United ចាប់តាំងពីគាត់បានផ្ទេរមកក្លឹបពី Feyenoord ក្នុងឆ្នាំ២០២២។ គាត់បានញាំញីដោយរបួសធ្ងន់ធ្ងរ ហើយបានបង្ហាញខ្លួនឱ្យក្លឹបកាលពីខែវិច្ឆិកាឆ្នាំមុន ជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២៣។
ខ្សែការពារឆ្វេងត្រូវបានគេរំពឹងថាអាចនឹងទទួលបានតំណែងមួយនៅក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Ruben Amorim ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ Voetbal International បានអោយដឹងថាកីឡាកររូបនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបជុំវិញការផ្លាស់ប្តូរខែមករា៕