កីឡាករ Omar Marmoush នឹងត្រូវតម្លើងប្រាក់ឈ្នួលពេលផ្ទេរមកកាន់ Man City

បរទេស៖ តារាឆ្នើមរបស់ក្លឹប Eintracht Frankfurt កីឡាករ Omar Marmoush នឹងត្រូវតម្លើងប្រាក់ឈ្នួលដ៏ច្រើនខណៈដែលគាត់នឹងចុះហត្ថលេខាផ្ទេរមកកាន់ក្លឹប Manchester City។

នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Germany បានអោយដឹងថាខ្សែប្រយុទ្ធអេហ្ស៊ីបនឹងទទួលបានការតម្លើងប្រាក់ឈ្នួល ខណៈដែលគាត់នឹងទទួលបានប្រាក់ឈ្នួល ១៦លានអឺរ៉ូក្នុងមួយឆ្នាំ។ ប្រាក់ឈ្នួលនាពេលបច្ចុប្បន្ននេះ គឺកើតឡើងប្រមាណ ២លានអឺរ៉ូ។ គាត់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនឹងរក្សាគាត់នៅ Etihad រហូតដល់រដូវក្តៅឆ្នាំ២០២៩៕

Previous articleTyrell Malacia គ្រោងនឹងបញ្ចប់សុបិន្តអាក្រក់របស់ខ្លួននៅ Manchester United
Next articleCesc Fabregas នៅតែបញ្ជាក់យ៉ាងនេះ ជុំវិញរឿងកីឡាករ Dele Alli