Cesc Fabregas នៅតែបញ្ជាក់យ៉ាងនេះ ជុំវិញរឿងកីឡាករ Dele Alli

បរទេស៖ លោក Cesc Fabregas បានបង្ហាញថា Dele Alli មិនទាន់ចូលលេងឱ្យក្រុម Como នៅឡើយទេ ខណៈដែលគ្រូបង្វឹកបានបញ្ជាក់ថាគាត់គ្រាន់តែហ្វឹកហាត់ជាមួយក្រុម Serie A ប៉ុណ្ណោះ។

អតីតតារាឆ្នើមរបស់ Tottenham និងអង់គ្លេសរូបនេះបានហ្វឹកហាត់ជាមួយក្លឹបអ៊ីតាលីតាំងពីខែមុនមកម្ល៉េះ ខណៈដែលគាត់ចង់វិលត្រឡប់មករកភាពស៊ីសង្វាក់គ្នាវិញ និងត្រលប់មកការប្រកួតវិញ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះមិនទាន់មានក្លឹបលេងនោះទេក្រោយចាកចេញពីក្លឹប Everton កាលពីរដូវក្តៅ ហើយមិនបានចូលប្រកួតតាំងពីខែកុម្ភៈ ឆ្នាំ២០២៣មក៕

Previous articleកីឡាករ Omar Marmoush នឹងត្រូវតម្លើងប្រាក់ឈ្នួលពេលផ្ទេរមកកាន់ Man City
Next articleKyle Walker ក្លាយជាជម្រើសអាទិភាពរបស់ក្លឹប AC Milan