Arteta និយាយដល់ការចុះហត្ថលេខាយកខ្សែប្រយុទ្ធថ្មី

បរទេស៖ ក្លឹប Arsenal កំពុងតែស្វែងរកខ្សែប្រយុទ្ធម្នាក់ ដើម្បីកែលម្អក្រុមរបស់ពួកគេ ហើយលោក Mikel Arteta បានបើកចំហរក្នុងការស្វែងរក ខណៈគាត់ចង់ចុះហត្ថលេខាលើកីឡាករដ៏ត្រឹមត្រូវម្នាក់សម្រាប់ក្រុម។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយលោក Arteta បាននិយាយថា៖ “គំនិតរបស់ខ្ញុំគឺច្បាស់ណាស់។ យើងបានបាត់បង់កីឡាករសំខាន់ពីរនាក់នៅ Bukayo Saka និង Gabriel Jesus ។ ពួកយើងខ្វះខាតការស៊ុតបញ្ចូលទី ពួកខ្វះមនុស្ស ហើយយើងមិនមានជម្រើស។ វាច្បាស់”។

“ប្រសិន​បើ​យើង​អាច​រក​បាន​កីឡាករ​ដ៏​ត្រឹម​ត្រូវ​នោះ ដែលវាជាមូលហេតុសម្រាប់យើងកំពុងធ្វើការសម្លឹងមើល។ យើងកំពុងធ្វើការលើវា បាទ។ កីឡាករណា? ទេ។ អ្នកដែលធ្វើឲ្យយើងកាន់តែប្រសើរឡើង។ យើងត្រូវការជំនួយខ្លះ។ បាទ (ការងារកំពុងបន្តធ្វើ)”៕

Previous articleWest Ham ធ្វើការទំនាក់ទំនងទៅកាន់ក្លឹប Ajax ដើម្បីផ្ទេរកីឡាកររូបនេះ
Next articleEnzo Maresca ឆ្លើយតបទៅនឹងព័ត៌មានការផ្ទេរកីឡាករ Garnacho ថា