បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Enzo Maresca បានឆ្លើយតបទៅនឹងការរំពឹងទុកដែលថាក្រុមតោខៀវកំពុងរៀបចំសំណើរ ៦០លានផោនសម្រាប់ការផ្ទេរយកកីឡាករ Alejandro Garnacho របស់ក្លឹប Manchester United.
“ខ្ញុំសប្បាយចិត្តនឹងអ្វីដែលយើងមាននៅពេលនេះ។ ខ្ញុំបាននិយាយជាច្រើនដង នៅខាងស្តាំ វាមាន Pedro [Neto] និង Noni [Madueke] ខាងឆ្វេង Jadon [Sancho] និង Misha [Mudryk] នៅជាមួយយើង ឥឡូវនេះគាត់មិននៅជាមួយយើងទេ។ Tyrique [George] គឺជាកីឡាករដែលអាចជួយពួកយើងបាន។ ក្នុងពេលនេះ យើងមិនអីទេ”៕