បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានរៀបចំក្នុងការដាក់សំណើរថ្មី និងធ្វើឱ្យប្រសើរឡើងសម្រាប់ការផ្ទេរកីឡាករ Santiago Gimenez របស់ក្លឹប Feyenoord ខណៈដែលពួកគេសម្លឹងមើលការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន។
ក្លឹបយក្សនៅក្របខណ្ឌ Serie A បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់កិច្ចសន្យាដែលនឹងដំណើរការរហូតដល់ខែមិថុនា ឆ្នាំ២០២៨ ហើយកីឡាករក៏ចាប់អារម្មណ៍ក្នុងការផ្ទេរមួយនេះផងដែរ៕