បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានៅក្នុងកុងត្រារបស់កីឡាករ Dean Huijsen បានបញ្ចេញលក្ខខណ្ឌផ្តាច់កុងត្រា ដែលមានសុពលភាពនៅក្នុងរដូវក្តៅនេះ។
ក្នុងនោះត្រូវបានគេជឿជាក់ថាក្លឹប Chelsea មានការកោតសរសើរកីឡាករ Huijsen ខណៈគាត់ស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ក្លឹប Bayern ដែលចង់បានផងដែរ…. ខណៈដែលក្លឹបកំពូលៗនៅអឺរ៉ុបជាច្រើនកំពុងតាមដានយ៉ាងដិតចំពោះកីឡាករ Dean Huijsen។
ក្លឹប Bournemouth មិនស្គាល់ចាញ់សោះចាប់តាំងពី Huijsen បានចូលក្នុងជម្រើស១១នាក់ដំបូង ដែលលេងជាដៃគូរជាមួយកីឡាករ Zabarny ខណៈកីឡាករ Dean ទទួលបាន Man of the Match ចំនួនពីរលើកជាមួយនឹង Clean Sheet ចំនួន ៨ ផងដែរ៕



