Alphonso Davies នឹងបន្តស្នាក់នៅជាមួយក្លឹប Bayern ដល់ឆ្នាំ២០៣០

បរទេស៖ ខ្សែការពារសញ្ជាតិកាណាដា Alphonso Davies បានចុះហត្ថលេខាទៅលើកុងត្រាថ្មីដែលនឹងអនុញ្ញាតអោយគាត់ស្នាក់នៅបន្តជាមួយក្លឹប Bayern Munich រហូតដល់ខែមិថុនា ឆ្នាំ២០៣០។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា៖ “កីឡាករ Alphonso Davies បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប FC Bayern ដែលមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៣០។ កីឡាករសញ្ជាតិកាណាដាវ័យ ២៤ឆ្នាំរូបនេះបាននៅជាមួយក្លឹបចាប់តាំងពីរដូវកាល ២០១៨/១៩ បន្ទាប់ពីផ្ទេរមកពីក្លឹប Vancouver Whitecaps”៕

Previous articleចុងបញ្ចប់កីឡាករ Tyrell Malacia បានត្រលប់ទៅកាន់ក្លឹបនៅហូឡង់វិញហើយ
Next articleអ្នកចាត់ការក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋ បរិច្ចាគឈាម នាថ្ងៃទី១៨ខែកុម្ភៈ ក្នុងព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌