បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Patrick Dorgu នឹងទទួលបានប្រាក់ឈ្នួល ៤ម៉ឺនផោនក្នុងមួយសប្តាហ៍នៅក្លឹប Manchester United។ កិច្ចសន្យារបស់គាត់រួមបញ្ចូលទាំងការដំឡើងប្រាក់បៀវត្សរ៍ ដោយធានាបានថាប្រាក់ឈ្នួលរបស់គាត់នឹងកើតឡើងនៅឆ្នាំក្រោយនៃកុងត្រារបស់គាត់។
ក្លឹប Unite បានប្តេជ្ញាចិត្តក្នុងការបញ្ចប់ការផ្ទេរនេះនៅក្នុងខែមករា ដោយដឹងពីការកើនឡើងនៃចំណាប់អារម្មណ៍ពីក្លឹបយក្ស Serie A ដុចជាក្លឹប Napoli និង Juventus ដែលបានរៀបចំផែនការផ្ទេរយកគាត់នៅរដូវក្តៅខាងមុខ។ ក្លឹបបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីទទួលបានហត្ថលេខារបស់គាត់មុនពេលការប្រកួតប្រជែងដ៏ខ្លាំងជាមួយនឹងក្លឹបផ្សេងទៀត៕