បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប Galatasaray កំពុងខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការចុះហត្ថលេខាលើខ្សែការពារ Kieran Trippier របស់ Newcastle United។
ក្រុមនៅ Super Lig កំពុងសម្លឹងមើលការនាំយកខ្សែការពាររូបនេះមកពង្រឹងតំបន់ការពាររបស់ពួកគេសម្រាប់រដូវកាលដែលនៅសល់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដែលពាក់ព័ន្ធនឹងការចរចាបានបង្ហាញថាការផ្ទេរនៅឆ្ងាយពីអ្វីដែលរំពឹងទុក ដែលធ្វើអោយមានភាពមិនច្បាស់លាស់ថាតើក្លឹប Galatasaray នឹងអាចបញ្ចប់ការផ្ទេរមួយនេះអោយបានមុនទីផ្សារដោះដូររបស់ទួរគីដែលបិទនៅថ្ងៃទី១១ ខែកុម្ភៈ៕