បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានឈានទៅមុខសម្រាប់កិច្ចព្រមព្រៀងថ្មីសម្រាប់កីឡាករ Ethan Nwaneri និង Lewis-Skelly។
ការចរចានឹងបន្តធ្វើឡើងនៅសប្តាហ៍បន្ទាប់ ខណៈក្លឹប Arsenal មើលឃើញ Nwaneri និង Myles Lewis-Skelly ជាកីឡាករសំខាន់សម្រាប់ក្រុម។ ក្លឹបសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងការអភិវឌ្ឍន៍របស់ពួកគេ ខណៈកីឡាករទាំង ២រូបក៏សប្បាយចិត្តជាមួយពេលវេលាលេងលើទីលាន និងកុងត្រាថ្មីរបស់ពួកគេ៕