បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The True Red Devils បានអោយដឹងថាលោក Ruben Amorim បាននិយាយអំពីការសម្រេចចិត្តក្នុងការដោះដូរកីឡាករថា៖
“”វាជាការសម្រេចចិត្តរបស់ខ្ញុំដែលមិនចុះហត្ថលេខាលើកីឡាករក្នុងខែមករា។ ពួកយើងត្រូវមានការប្រុងប្រយ័ត្នក្នុងការដោះដូរកីឡាករ ពីព្រើពួកយើងធ្លាប់បង្កើតកំហុសកាលពីពេលមុនកន្លងមកហើយ។ ការផ្លាស់ប្តូរគ្រប់យ៉ាងនៅក្នុងរដូវកាលមួយដោយមិនចុះហត្ថលេខាលើកីឡាករថ្មីវាក្លាយជាគ្រោះថ្នាក់សម្រាប់គ្រូបង្វឹក ប៉ុន្តែខ្ញុំនឹងទទួលយកការគ្រោះថ្នាក់នេះ ពីព្រោះនៅទីបញ្ចប់វានឹងសង់ត្រលប់មកវិញ”៕