បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ahli បានដកឈ្មោះកីឡាករ Roberto Firmino ចេញពីក្រុមនៅ Saudi Pro League ដើម្បីអាចអោយពួកគេចុះឈ្មោះកីឡាករចំណូលថ្មី Galeno បានសម្រាប់ខែមករានេះ។
កីឡាករប្រេស៊ីលពេលនេះនឹងអាចលេងបានតែនៅ Asian Champions League ប៉ុន្តែសម្រាប់រដូវកាលដែលនៅសល់។ មានក្លឹបជាច្រើនបានចាបផ្តើមធ្វើការបញ្ចុះបញ្ចូលដើម្បីអាចចុះហត្ថលេខាយក Firmino ខណៈដែលអនាគតរបស់គាត់នៅក្លឹប Al Ahli មើលទៅឈានដល់ទីបញ្ចប់ហើយ៕