បរទេស៖ ក្លឹប Celtic បានប្រកាសជាផ្លូវការថាកីឡាករ Kieran Tierney នឹងចូលរួមជាមួយក្លឹបវិញនៅខែកក្កដា ឆ្នាំ២០២៥។ ខ្សែការពារសញ្ជាតិស្កុតឡេន ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹប Ranger ក្នុងទីផ្សារដោះដូរកីឡាករខែមករា ឥឡូវនេះនឹងត្រលប់មកកាន់ក្លឹប Celtic វិញនៅរដូវក្តៅបន្ទាប់។
ទោះបីជាការផ្ទេរនៅក្នុងទីផ្សារដោះដូររដូវរងាមិនបានសម្រេចក៏ដោយ អ្នកចាត់ការលោក Brendan Rodgers ធ្លាប់បានបង្ហើបថា pre-agreement ត្រូវបានធានា៕



