បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Manchester United និង Real Madrid ទាំង២បានត្រៀមក្នុងការផ្ទេរយកខ្សែការពាររបស់ក្លឹប Bournemouth កីឡាករ Dean Huijsen។

ខណៈដែលកីឡាករ Huijsen នៅតែជាអាទិភាព ខាងក្លឹប Manchester United ក៏បានដាក់បញ្ចូលនៅជម្រើសខ្សែការពារផ្សេងទៀតផងដែរ រួមមាន Jean-Clair Todibo របស់ West Ham, Jarrad Branthwaite របស់ Everton និង Gonçalo Inácio របស់ Sporting CP ៕



