បរទេស៖ នាយកក្លឹប Juventus លោក Cristiano Giuntoli បានបង្ហាញពីបំណងរបស់គាត់ក្នុងការរក្សាកីឡាករ Randal Kolo Muani ដែលបានខ្ចីជើងពីក្លឹប Paris Saint-Germain អោយបានលើសពីរដូវកាល ២០២៤-២៥។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានក្លឹប Juventus បាននិយាយថា៖ “យើងចង់រក្សា Randal Kolo Muani នៅក្លឹបលើសពីរដូវកាលនេះ។ ទំនាក់ទំនងជាមួយ PSG គឺល្អណាស់ ដូច្នេះយើងនឹងពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ ព្រោះយើងអាចយកឈ្នះក្លឹបជាច្រើនដើម្បីទទួលបានកិច្ចព្រមព្រៀង Kolo Muani រួចរាល់”៕