បរទេស៖ លោក Mauricio Pochettino ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាមេរិកបានសារភាពថាគាត់នៅតែមើលរាល់ការប្រកួតរបស់ Tottenham ចំពេលមានព័ត៌មានចចាមអារ៉ាមពីការវិលត្រលប់មកដឹកនាំក្លឹបនេះវិញ។
ការពិភាក្សាអំពីការផ្លាស់ប្តូរនៅឯក្លឹប Spurs បានកើតឡើងនៅពេលដែលលោក Ange Postecgolou កំពុងតស៊ូដើម្បីផ្តល់ទទួលបានស្ថេរភាពក្នុងរដូវកាលទីពីររបស់គាត់។ ទោះជាយ៉ាងនេះក្តី លោក Pochettino បានគាំទ្របុរសសញ្ជាតិអូស្ត្រាលីក្នុងការដោះស្រាយបញ្ហារបស់ក្រុម។ គាត់បានបន្ថែមថា៖ “គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យ។ ក្លឹបដ៏អស្ចារ្យ អ្នកគាំទ្រដ៏អស្ចារ្យ។ វាមិនអាចទៅរួចទេក្នុងការនិយាយអ្វីក្រៅពីរឿងល្អៗអំពីមនុស្សគ្រប់គ្នានៅទីនោះ”៕