បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Manuel Akanji នឹងត្រូវសម្រាក់រយៈពេលជាងពីរខែដោយសារតែបញ្ហារបួស។
លោក Pep Guardiola បានប្រកាសថា “Manuel នឹងទទួលការវះកាត់នៅថ្ងៃសៅរ៍នេះ របួសមួយនេះមិនមែនងាយស្រួយនោះទេ”។ គាត់នឹងត្រូវចំណាយពេលចន្លោះពី ៨-១០សប្តាហ៍ដើម្បីសម្រាក់ព្យាបាលរបួស និងស្តារនីតិសម្បទាត្រលប់មកវិញ៕