មកដឹងលក្ខខណ្ឌមួយចំនួន និងប្រាក់ឈ្នួលនៅក្នុងកុងត្រាថ្មីកីឡាករ Musiala

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាក្លឹប Bayern បានដាក់បញ្ចូលនៅលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករ Musiala ប្រមាណ ១៧៥លានអឺរ៉ូ ដែលវាមានប្រសិទ្ធិភាពចន្លោះរដូវក្តៅឆ្នាំ២០២៥ និងឆ្នាំ២០២៩។

ក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ ចំនួនទឹកប្រាក់នេះនឹងកាត់បន្ថយមកត្រឹម ១០០លានអឺរ៉ូ។ របាយ​ការណ៍​ក៏​បាន​បន្ថែម​ទៀត​ថាកីឡាករ Musiala ត្រៀម​នឹង​ទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ពី ២៥ លាន​អឺរ៉ូ ទៅ ២៦ លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល៕

Previous articleក្លឹបមួយនៅបារាំងកំពុងតែល្បូងកីឡាករ Konate អោយធ្វើការផ្ទេរ
Next articleភ្នាក់ងាររបស់ Antony ចេញមកបញ្ជាក់អំពីអនាគតកីឡាករ និងក្លឹប Man Utd