ក្លឹបមួយនៅបារាំងកំពុងតែល្បូងកីឡាករ Konate អោយធ្វើការផ្ទេរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹបម្ចាស់ជើងឯកលីគបារាំង PSG កំពុងរៀបចំផែនការសម្រាប់រដូវក្តៅនេះ ហើយពួកគេបានកំណត់គោលដៅទៅលើខ្សែការពារកណ្តាលរបស់ Liverpool កីឡាករ Ibrahima Konate ដើម្បីមកពង្រឹងបន្ថែមក្រុមរបស់ពួកគេ។

កីឡាករ Konate ត្រូវបានជឿជាក់ថាបានល្បួងអោយធ្វើការផ្ទេរទៅកាន់ទីក្រុងដែលគាត់បានចាប់កំណើត និងជាកន្លែងដែលគាត់បានចំណាយពេល ៥ឆ្នាំនៅក្នុងសាលាបាល់ទាត់ Paris FC ប៉ុន្តែកំពុងតែមានបញ្ហានៅក្នុងចិត្តដោយសារតែនៅពេលនេះក្លឹប Liverpool កំពុងប្រជែងពានចំនួន៣ ដែលមាន Premier League, Champions League និង Carabao Cup ៕

Previous articleប្រធានសហព័ន្ធគុនខ្មែរ ដាក់គោលដៅចេញទៅប្រកួតផ្សព្វផ្សាយក្បាច់គុន មរតកដូនតាខ្មែរឱ្យបាន១០ប្រទេស ក្នុង១ឆ្នាំ និង១០០ប្រទេស ក្នុង១០ឆ្នាំ
Next articleមកដឹងលក្ខខណ្ឌមួយចំនួន និងប្រាក់ឈ្នួលនៅក្នុងកុងត្រាថ្មីកីឡាករ Musiala