ប្រធានក្លឹប Santos រំពឹង Neymar នឹងស្នាក់នៅជាមួយក្លឹបដល់ World Cup ២០២៦

បរទេស៖ ប្រធានក្លឹប Santos លោក Marcelo Teixeira នៅតែមានទំនុកចិត្តថា Neymar នឹងបន្តស្នាក់នៅក្លឹបយ៉ាងហោចណាស់រហូតដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦។

ថ្លែងទៅកាន់ ESPN ប្រធានក្លឹប Santos បាននិយាយថា៖ “ជាមួយនឹងការមកដល់របស់ Neymar យើងមានសមាជិកចំនួន ៧៥,០០០នាក់។ ថ្ងៃនេះយើងអាចវាស់វែងនូវអ្វីដែលទាក់ទងនឹងផ្នែកបច្ចេកទេស អ្វីដែលតំណាងឱ្យផ្នែកហិរញ្ញវត្ថុ។ ផ្នែកហិរញ្ញវត្ថុទាំងអស់នឹងកើនឡើងលើសពីអ្វីដែលយើងបានប៉ាន់ស្មានពីមុន។ ប្រសិនបើអ្វីៗដំណើរការបានល្អ ហើយរក្សាទំនាក់ទំនងល្អ វាអាចនឹងត្រូវពន្យាដល់ World Cup ឆ្នាំក្រោយ”៕

Previous articleReal Madrid និង AC Milan ចេញមកប្រជែងគ្នាយកកីឡាករវ័យក្មេងរបស់ River Plate
Next articleកីឡាហែលទឹក ជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន ជាការស្វែងរកធនធានស្របតាមចក្ខុវិស័យឆ្ពោះទៅធ្វើម្ចាស់ផ្ទះ យុវជនអាស៊ី ២០២៩