Newcastle និង Man Utd ចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹប Atalanta

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Newcastle United និង Manchester United ត្រូវបានរាយការណ៍ថាកំពុងតាមដានយ៉ាងជិតស្និទ្ធលើខ្សែប្រយុទ្ធ Atalanta កីឡាករ Ademola Lookman។

Atalanta BC v SSC Napoli - Serie A

កីឡាករសញ្ជាតិនីហ្សេរីយ៉ាអាយុ ២៧ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍ “យ៉ាងខ្លាំង” ពីក្លឹប Newcastle ដោយថ្មីៗនេះបុគ្គលិកតាមដានកីឡាកររបស់ក្លឹបបានទៅមើលការប្រកួតរបស់គាត់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Manchester United ក៏ស្ថិតក្នុងការប្រណាំងផងដែរ ដោយបង្កើតការប្រកួតប្រជែងដ៏មានសក្តានុពលសម្រាប់ការចុះហត្ថលេខារបស់គាត់៕

Previous articleលោក Barry Ferguson ត្រៀមក្នុងការទទួលតំណែងជាអ្នកចាត់ការក្លឹប Rangers
Next articleArne Slot និយាយអំពីបញ្ហាកុងត្រាថ្មីរបស់ Mohamed Salah