Pep Guardiola សម្លឹងឃើញកីឡាករបស់ Newcastle ជាជម្រើសមកជំនួស Kyle Walker

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្នុងការស្វែងរកអ្នកជំនួសកន្លែង Kyle Walker ដែលផ្ទេរទៅកាន់ក្លឹប AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា ខាងក្លឹប Manchester City ត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលការផ្ទេរយកខ្សែការពារ Tino Livramento របស់ក្លឹប Newcastle United។

Newcastle United v Brentford - Carabao Cup Quarter Final

ក្លឹបសារិកាព្រៃ Newcastle នឹងព្យាយាមរក្សារូបគាត់ ដែលចាប់ទុកថាជាទ្រព្យដ៏សំខាន់បំផុតរបស់ក្រុម។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករអាចនឹងត្រូវបានបញ្ចុះបញ្ចូលឱ្យធ្វើការផ្លាស់ប្តូរទៅកាន់ក្រុមជើងឯកអង់គ្លេស៕

Previous articleTrent Alexander-Arnold មានភាគរយកាន់តែខ្ពស់ក្នុងការទៅចូលរួមជាមួយ Real
Next articleកម្ពុជា​ទទួល​សិទ្ធិ​ធ្វើម្ចាស់ផ្ទះ​​រៀបចំ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​​ពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers