ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុករបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអោយដឹងថា៖
“កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតវគ្គជម្រុះក្នុងពូលសម្រាប់ពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ មានមានក្រុមជម្រើសជាតិនារីតាមប្រទេសចូលរួមទាំងអស់ បែងចែកជា ៨ពូល។
ការចាប់ឆ្នោតចែកពូលនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់ AFC នៅប្រទេសម៉ាឡេសុី។ តើក្រុមជម្រើសជាតិនារី កម្ពុជា នឹងត្រូវស្វាគមន៍ក្រុមមកពីប្រទេសណាខ្លះ មកប្រកួតនៅព្រះរាជាណាចក្រកម្ពុជាយើង?”៕