Frankfur បង្ហាញអំពីបំណង់ចង់បានកីឡាករ Guler

បរទេស៖ កីឡាករ Guler បានជួបការលំបាកក្នុងការស្វែងរកពេលវេលាលេងទៀងទាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti នៅក្នុងរដូវកាល ២០២៤-២៥។ កីឡាករ​វ័យ ២០ឆ្នាំ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ស្វែង​រក​តួនាទីមួយនៅក្នុងក្រុម បន្ទាប់ពីគាត់បង្ហាញភាពលេចធ្លោនៅក្នុងព្រឹត្តិការណ៍ EURO 2024 ជាមួយ​ក្រុមជម្រើសជាតិ​តួកគី។ ទោះបីជាយ៉ាងណាក៏ដោយ គាត់អាចលេងបានត្រឹមតែជាង ១០០០នាទីនៅគ្រប់ការប្រកួតទាំងអស់រហូតមកដល់ពេលនេះ ហើយបានបង្ហាញខ្លួនក្នុងការប្រកួត La Liga តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត ៥ដងចុងក្រោយរបស់ក្លឹប។

Real Madrid v Celta de Vigo - Copa Del Rey

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាចំពេលមានការតស៊ូរបស់កីឡាករជម្រើសជាតិទួរគីនៅឯកីឡដ្ឋាន Stamford Bridge ក្រុម Eintracht នៃក្របខ័ណ្ឌ Bundesliga កំពុងស្វែងរកការចុះហត្ថលេខាលើកីឡាកររូបនេះនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ហើយ Sport BILD ក៏បានរាយការណ៍ថាក្លឹបអធិរាជស អាចពិចារណាដាក់អោយកីឡាករ Endrick និង Guler ខ្ចីជើងទៅកាន់ក្លឹបនៅអាឡឺម៉ង់នៅមុនរដូវកាល ២០២៥-២៦ ដោយធានាថាពួកគេទទួលបានពេលវេលាលេងជាប់លាប់។

របាយការណ៍របស់ Sky Sports ក៏បានបន្ថែមថាស្របពេលដែលក្លឹប Frankfurt ចាប់អារម្មណ៏ ក៏មានក្លឹប RB Leipzig ក៏កំពុងតាមដានស្ថានភាពរបស់កីឡាករជនជាតិទួរគី និងអាចដាក់សំណើដេញថ្លៃសម្រាប់កីឡាកររូបនេះ បើទោះបីជាការផ្លាស់ប្តូរទៅកាន់ Leipzig នៅតែមិនប្រាកដ។

Arda Guler

កីឡាករ Guler នឹង​សង្ឃឹម​ថា​នឹង​មាន​ម៉ោង​ប្រកួត​ខ្លះ​នៅ​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ក្រុម​របស់​លោក Ancelotti ត្រូវ​ជួប​ជាមួយ Rayo Vallecano នៅ La Liga៕

Previous articleXavi Hernandez ចង់ត្រលប់មកធ្វើគ្រូបង្វឹកជាថ្មី
Next articleWilliams បង្ហើបអំពីទំនាក់ទំនង់ដ៏រឹងម៉ាំងជាមួយក្លឹប Athletic