Williams បង្ហើបអំពីទំនាក់ទំនង់ដ៏រឹងម៉ាំងជាមួយក្លឹប Athletic

បរទេស៖ ក្លឹប Barcelona បានព្យាយាម និងបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាករ Williams កាលពីរដូវក្តៅមុន ហើយក្លឹប Arsenal នៅតែចង់ផ្ទេរយកគាត់ក្នុងឆ្នាំ២០២៥ ប៉ុន្តែសម្រាប់ពេលនេះ គាត់ពិតជារីករាយណាស់នៅក្លឹប Athletic ។ ខ្សែ​បម្រើ​ស្លាប​រូប​នេះ​និយាយ​ថា​ទំនាក់​ទំនង​ដែល​គាត់​មាន​ជាមួយ​ក្លឹប​និង​អ្នក​គាំទ្រ​គឺ “មិន​គួរ​ឱ្យ​ជឿ”។

Athletic Club v Real Valladolid CF - La Liga EA Sports

គាត់បានប្រាប់ France Football ថា៖ “ទំនាក់ទំនងដែលពួកយើងមានគឺជាបេះដូងរបស់ក្លឹប គឺមិនគួរអោយជឿ។ មនុស្សគ្រប់រូបគោរពអ្នកដ៏ទៃ ដែលមិនគួរឱ្យជឿ។ បរិយាកាសនេះ ខ្ញុំនឹងមិនមានកន្លែងផ្សេងទៀតទេ។ ខ្ញុំបានសម្រេចចិត្តស្នាក់នៅដោយសារតែរឿងនោះ។ ខ្ញុំបានយកការសម្រេចចិត្តដែលខ្ញុំគិតថាជាការត្រឹមត្រូវ។ ខ្ញុំ​សប្បាយ​ចិត្ត ហើយ​ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព”។

កីឡាករ Williams បានធ្វើអោយគាត់មានភាពល្បីល្បាញដោយសារទម្រង់លេងដ៏អស្ចារ្យរបស់គាត់នៅ Euro ២០២៤ សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងការលើកពាន និងបន្តបង្ហាញភាពចាប់អារម្មណ៍នៅក្លឹប Athletic Club ។ ប្រសិនបើក្រុមណាមួយចុះហត្ថលេខាលើគាត់ វានឹងមិនមានតម្លៃថោកនោះទេ ហើយគាត់ក៏ទំនងជានឹងទាមទារប្រាក់ឈ្នួលខ្ពស់ដូចគ្នា។

FBL-ESP-LIGA-CELTA-ATHLETIC BILBAO

ក្រៅ​ពី​អនាគត​របស់ Williams កីឡាករ​វ័យ ២២ឆ្នាំ​នៅមានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៧ ហើយគាត់នឹងបង្ហាញខ្លួនសម្រាប់ក្លឹបនៅថ្ងៃអាទិត្យសម្រាប់ការប្រកួតជាមួយក្លឹប Mallorca នៅក្របខណ្ឌ La Liga៕

Previous articleFrankfur បង្ហាញអំពីបំណង់ចង់បានកីឡាករ Guler
Next articleJuventus និង Newcastle អាចនឹងធ្វើការដោះដូរកីឡាករ ២រូបនេះ នៅរដូវក្តៅ