Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកតារាឆ្នើមរបស់ក្លឹប Sunderland

បរទេស៖ ក្លឹប Chelsea ត្រូវបានរាយការណ៍ថាកំពុងព្យាយាមផ្ទេរយកតារាឆ្នើម Jobe Bellingham របស់ក្លឹប Sunderland បន្ទាប់ពីខកខានក្នុងការចុះហត្ថលេខាលើបងប្រុសរបស់គាត់ឈ្មោះ Jude Bellingham។

Jobe Bellingham

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Chelsea បានចូលខ្លួនមកប្រជែងដើម្បីចុះហត្ថលេខាយកតារាឆ្នើមរបស់ក្លឹបឆ្មាខ្មៅ នៅរដូវក្តៅនេះ ប៉ុន្តែក្លឹប Borussia Dortmund និង Bayer Leverkusen កំពុងស្ថិតក្នុងការតាមដានកីឡាកររូបនេះដូចគ្នា។ របាយការណ៍បន្ថែមថាកីឡាករវ័យ ១៩ឆ្នាំទំនងជាត្រូវបានលក់នៅរដូវក្តៅនេះ ប្រសិនបើ Sunderland បរាជ័យក្នុងការសម្រេចបានការឡើងទៅកាន់ក្របខ័ណ្ឌ Premier League ៕

Previous articleភ្នាក់ងាររបស់កីឡាករ Rafael Leao គឺជាអ្នកជម្រុញអោយគាត់ចាកចេញពី AC Milan
Next articleលោក KOJI GYOTOKU ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមកម្ពុជា និងU23