បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Leeds United ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការផ្លាស់ប្តូរដើម្បីនាំយក Kalvin Phillips ត្រឡប់មកកាន់ Elland Road ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់ការវិលត្រលប់មកកាន់ក្របខណ្ឌ Premier League វិញ។
កីឡាករ Phillips បានចាកចេញពី Leeds ទៅ Manchester City ក្នុងឆ្នាំ២០២២ ប៉ុន្តែគាត់មានពេលវេលាលេងមានកំណត់នៅក្រោមការដឹកនាំរបស់លោក Pep Guardiola។ ដោយលំបាកក្នុងការប្រកួតជាប្រចាំ គាត់ត្រូវបានអោយខ្ចីជើងទៅកាន់ Ipswich Town ដែលបច្ចុប្បន្នគាត់កំពុងលេងនៅ Premier League៕