បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Chelsea នឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបជើងស្តាំនៅរដូវក្តៅនេះ បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងសម្រាប់កីឡាករ Geovany Quenda ពីក្លឹប Sporting កាលពីដើមសប្តាហ៍នេះ។
ក្រុមតោខៀវបានត្រៀមខ្លួនយ៉ាងល្អក្នុងការពង្រឹងនៅកីឡាករនៅតំបន់ស្លាប ទោះបីជាមានការសង្ស័យទាក់ទងនឹងអនាគតរបស់កីឡាករមួយចំនួនដែលមាននៅក្នុងក្រុម៕



