បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ MilanLive បានអោយដឹងថាក្លឹប Nottingham Forest បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិអាមេរិក កីឡាករ Yunus Musah ខណៈពួកគេបានធ្វើការសិក្សាទៅលើតម្លៃផ្ទេររបស់ខ្សែបម្រើក្លឹប AC Milan រូបនេះ។
ប្រភពដដែលបានអោយដឹងថាភាគីអង់គ្លេសនឹងត្រូវចំណាយប្រាក់ ៣០លានអឺរ៉ូ ដើម្បីធានាបានការចុះហត្ថលេខាយកកីឡាករវ័យ ២២ឆ្នាំរូបនេះ៕



