ឪពុករបស់កីឡាករ Federico Chiesa បញ្ជាក់អំពីអនាគតកូនគាត់នៅក្លឹប Liverpool

បរទេស៖ លោក Enrico ឪពុករបស់តារាបាល់ទាត់ក្រុម Liverpool កីឡាករ Federico Chiesa បានបើកចំហអំពីអនាគតរបស់កីឡាករសញ្ជាតិអ៊ីតាលីនៅកីឡដ្ឋាន Anfield ចំពេលមានការរំពឹងទុកថាគាត់អាចចាកចេញនៅរដូវក្តៅ។

ថ្លែងទៅកាន់ Tuttosport លោក Enrico បាននិយាយថា “ខ្ញុំអាចធានាថា Federico សប្បាយចិត្តនៅ Liverpool។ យើងសង្ឃឹមថាគាត់អាចឈ្នះ Premier League យើងមិនសោកស្តាយចំពោះការចាកចេញពីក្លឹប Juventus នោះទេ។ គាត់សប្បាយចិត្តណាស់នៅក្លឹប Liverpool”៕

Previous articleMan Utd អាចទទួលបាន ១៥លានផោន ប្រសិនជាក្លឹបបារាំងលក់ Greenwood
Next articleប្រកួតជម្រុះស្វែងរកបេក្ខភាពអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី»