បរទេស៖ កីឡាករ Harry Kane ត្រូវបានរាយការណ៍ថា “កំពុងពិចារណាយ៉ាងខ្លាំង” ចំពោះការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ ប៉ុន្តែ Tottenham មិន “ចាប់អារម្មណ៍” ក្នុងការចុះហត្ថលេខាលើគាត់នោះទេ។
នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានឱ្យដឹងថាប្រភពជិតស្និទ្ធនឹងតារាឆ្នើមរបស់ក្លឹប Bayern Munich បានអោយដឹងថាកីឡាករវ័យ ៣១ឆ្នាំកំពុង “ពិចារណាយ៉ាងខ្លាំង” ចំពោះការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយចង់បញ្ចប់អាជីពរបស់គាត់នៅក្នុងប្រទេសអង់គ្លេស។ ប្រភពដដែលបានអោយដឹងទៀតថា Liverpool ត្រូវបានចាត់ទុកថាជា “ក្លឹបដែលចាប់អារម្មណ៍” ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ៕