មិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន បញ្ចុះបញ្ចូល Enzo Fernandez អោយផ្ទេរមក Atletico Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកយកព័ត៌មាន Diario AS លោក Eduardo Burgos បានអោយដឹងថាកីឡាករ Fernandez បានបដិសេធការផ្លាស់ប្តូរទៅ Atletico Madrid រួចហើយ។ មិត្តរួមក្រុមអាហ្សង់ទីនជាច្រើននាក់បានព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមជាមួយក្រុមរបស់លោក Diego Simeone អំឡុងពេលសម្រាកអន្តរជាតិ ប៉ុន្តែមិនទាន់បានល្បួងគាត់ឱ្យចាកចេញពីកីឡដ្ឋាន Stamford Bridge នៅឡើយ។ កីឡាករ Fernandez ត្រូវ​បាន​បញ្ជាក់ថាគាត់ចូលចិត្តនៅទីក្រុងឡុងដ៏ ហើយគាត់ក៏នៅតែបើកចំហរចំពោះជម្រើសផ្សេងទៀតដូចគ្នា។

Enzo Fernandez Argentina 2024

កីឡាករ Fernandez គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិអាហ្សង់ទីន​ ក្នុងការប្រកួតយកឈ្នះលើក្រុម​អ៊ុយរូហ្គាយ និង​ប្រេស៊ីល​អំឡុង​ពេល​សម្រាក​អន្តរជាតិ។ កីឡាកររបស់ Chelsea រូបនេះស្ថិតក្នុងក្រុមជាមួយតារាឆ្នើមរបស់ក្លឹប Atletico Madrid ដូចជា Rodrigo de Paul, Nahuel Molina Julian Alvarez, Angel Correa និង Giuliano Simeone ដោយត្រូវបានបញ្ជាក់ថាពួកគេបានបញ្ចុះបញ្ចូល Fernandez ផ្ទេរមកកាន់ក្លឹបនៅប្រទេសអេស្ប៉ាញ។

ក្លឹប Real Madrid ក៏​ត្រូវ​បាន​គេ​ជឿ​ថាចង់បានកីឡាករ Fernandez ប៉ុន្តែ Chelsea មិន​ចង់​ឱ្យ​សមាជិកក្រុមឈ្នះ World Cup រូបនេះចាកចេញនោះទេ។ កីឡាករ Fernandez កំពុងរីករាយនឹងរដូវកាលដ៏ល្អបំផុតរបស់គាត់សម្រាប់ Chelsea ហើយកុងត្រារបស់គាត់ជាមួយក្លឹបមានសុពលភាពដល់ឆ្នាំ២០៣២ នៅពេលដែលគាត់មានអាយុ ៣១ឆ្នាំ។

Enzo-Fernandez

ក្លឹប Chelsea និងកីឡាករ Fernandez នឹងត្រលប់មកវិញបន្ទាប់ពីសម្រាកអន្តរជាតិ ដោយត្រូវប្រកួតជាមួយក្រុម Tottenham នៅថ្ងៃទី៣ ខែមេសា៕

Previous articleលោក Ancelotti ក្លាយជាគោលដៅមកកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិមួយនេះ!
Next articleអ្នកចាំទី Onana ឆ្លើយតបនឹងដំណឹងផ្ទេរទៅកាន់ Saudi Pro League