Real Madrid នឹងផ្តល់កុងត្រាថ្មីដល់កីឡាករ Raúl Asencio

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid គ្រោងនឹងបន្តកុងត្រារបស់ Raúl Asencio រហូតដល់ខែមិថុនា ឆ្នាំ២០៣១ នៅខែក្រោយនេះ ឫក៏អាចនឹងកើតឡើងនៅរដូវក្តៅផងដែរ។

កុងត្រាបច្ចុប្បន្នត្រូវបានបន្តដោយការបង្កើតនៅលក្ខខណ្ឌទៅក្នុងកុងត្រានោះ ដោយវាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩ និងត្រូវបានដកចេញនៅលក្ខខណផ្តាច់កុងត្រាតម្លៃ ៥០លានអឺរ៉ូ។

ប៉ុន្តែកិច្ចព្រមព្រៀងថ្មីដាច់ដោយឡែកមួយទៀតត្រូវបានពិភាក្សារួចហើយសម្រាប់ខែក្រោយ ដែលនេះជាផ្នែកមួយនៃផែនការរបស់ក្លឹប Real Madrid…. មិនប្រញាប់នោះទេ ពីព្រោះកីឡាករ Asencio ចង់បន្តស្នាក់នៅជាមួយក្លឹប៕

Previous articleKepa Arrizabalaga ក្លាយជាជម្រើសមកជំនួសកន្លែង Andriy Lunin នៅ Real Madrid
Next articleArsenal ជម្រុញការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Hugo Ekitike របស់ក្លឹប Eintracht Frankfurt