Amorim និយាយយ៉ាងនេះ ក្រោយដឹងរឿង Real Madrid ចង់បាន Bruno Fernandes

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាក្លឹបយក្សអេស្ប៉ាញបានមើលកីឡាករ Fernandes នៅ “ស្ទើរតែគ្រប់ការប្រកួត” ហើយចាត់ទុកគាត់ជាអ្នកជំនួស Luka Modric ។ លោក Amorim អស់សង្ឃឹមក្នុងការរក្សាកីឡាករសញ្ជាតិព័រទុយហ្គាល់នៅ Old Trafford ប៉ុន្តែក្លឹបអាចត្រូវបានបង្ខំឱ្យលក់រូបគាត់ ដើម្បីយកប្រាក់មកដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។

Leicester City FC v Manchester United FC - Premier League

កីឡាករ Fernandes បានក្លាយជាកីឡាករដ៏ឆ្នើមសម្រាប់ Man Utd ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ១៦ដងនៅគ្រប់ការប្រកួតទាំងអស់ ដោយគ្មាននរណាម្នាក់ក្នុងចំណោមមិត្តរួមក្រុមរបស់គាត់អាចធ្វើបាននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ វាអាចទៅរួចដែលគាត់ចង់ផ្លាស់ទៅ Real ដែលមានការប្រកួតប្រជែងសម្រាប់ La Liga និង Champions League ជាប្រចាំ។

ថ្លែងបន្ទាប់ពីការស៊ុតបាល់បញ្ចូលទីរបស់ Fernandes បានជួយអោយក្លឹប Man Utd ទទយលបានកៅអីទៅកាន់វគ្គ ១/៤ Europa League កាលពីដើមខែនេះ លោក Amorim បាននិយាយថា “នៅពេលដែលយើងត្រូវការវា គាត់តែងតែនៅទីនោះ។ នៅក្នុង set-pieces គាត់អាចផ្លាស់ប្តូរទីតាំង គាត់អាចនាំបាល់ទៅមុខ គាត់អាចរកគ្រាប់បាល់បាន គាត់អាចធ្វើការផ្លាស់ប្តូរបាន”៕

Manchester United Training Session And Press Conference - UEFA Europa League 2024/25 Round of 16 Second Leg

កាលពីពេលថ្មីៗនេះ សហម្ចាស់របស់ក្លឹប United លោក Sir Jim Ratcliffe បានបើកចំហអំពីបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប ហើយការលក់ Fernandes អាចត្រូវបានគេមើលឃើញថាអាចនឹងកើតឡើងនៅរដូវក្តៅនេះ៕

Previous articleលោក Marco Rose ត្រូវបណ្តេញចេញពីតំណែងជាគ្រូបង្វឹបក្លឹប RB Leipzig
Next articleលោក Andrea Berta នឹងក្លាយជានាយកកីឡាកររបស់ក្លឹប Arsenal