Arsenal ប្តូរគោលដៅមកលើខ្សែប្រយុទ្ធ Gyokeres របស់ក្លឹប Sporting វិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Arsenal កំពុងបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើ Gyokeres ពី Sporting នៅរដូវក្តៅ។ នាយកកីឡាថ្មី Andrea Berti ជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធរូបនេះ ហើយគាត់ជាជម្រើសដែលមានតម្លៃសមរម្យជាងកីឡាករ Alexander Isak របស់ Newcastle ខណៈដែលតារាឆ្នើមរបស់ក្លឹប RB Leipzig កីឡាករ Benjamin Sesko ក៏ត្រូវបានគេពិចារណាដែរ ប៉ុន្តែគាត់មានអ្នកចង់បានច្រើន។

FBL-POR-LIGA-AMADORA-SPORTING

កីឡាករ Gyokeres ស៊ុតបញ្ចូលទីបាន ៨៥គ្រាប់ក្នុងការបង្ហាញខ្លួន ៩២ប្រកួតសម្រាប់ក្លឹប Sporting ហើយកំពុងក្លាយជាគោលដៅកំពូលរបស់កាំភ្លើងធំ។ វាមិនច្បាស់ថាគាត់មានតម្លៃប៉ុន្មាននោះទេ ប៉ុន្តែគាត់មានកិច្ចសន្យាជាមួយក្លឹបព័រទុយហ្គាល់រហូតដល់ឆ្នាំ២០២៨។

កីឡាករ Gyokeres ត្រូវបានចាប់ទុកថាជាអ្នកស៊ុតបញ្ចូលដ៏គួរអោយកត់សម្គាល់ម្នាក់ និងបានស៊ុតបាល់បញ្ចូលទីចំនួន ៨គ្រាប់ក្នុង ៥ប្រកួតចុងក្រោយរបស់គាត់។ នៅក្នុងក្របខណ្ឌ Primeira Liga គាត់បានស៊ុតបញ្ចូលទីបាន ៣០គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ដង ខណៈដែលគាត់ស៊ុតបញ្ចូលទីបាន ៦គ្រាប់ក្នុងការប្រកួត Champions League ចំនួន ៨ដង។

Arsenal FC v PSV Eindhoven - UEFA Champions League 2024/25 Round of 16 Second Leg

Sporting នៅតែឈរកំពូលតារាងលីគ ហើយពួកគេនឹងត្រូវប្រកួតជាមួយ Rio Ave នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Taca de Portugal ។ ក្នុង​ពេល​នេះ Arsenal ត្រូវ​ប៉ះ Fulham ក្នុង​ការ​ប្រកួត London Derby នៅ​ពាក់​កណ្តាល​សប្តាហ៍៕

Previous articleDavid Moyes ចង់ផ្ទេរយកយុវជនរបស់ហង្សក្រហមម្នាក់ មកកាន់ក្លឹប Everton
Next articleCity ត្រូវចាយលុយ ៥០លានផោន ប្រសិនចង់បានខ្សែបម្រើរបស់ AC Milan