City ត្រូវចាយលុយ ៥០លានផោន ប្រសិនចង់បានខ្សែបម្រើរបស់ AC Milan

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester City នឹងត្រូវចំណាយប្រាក់ប្រមាណ ៥០លានផោន ប្រសិនបើពួកគេចង់ចុះហត្ថលេខាយកខ្សែបម្រើ AC Milan កីឡាករ Tijjani Reijnders នៅរដូវក្តៅនេះ។

Tijjani Reijnders Milan

ខណៈដែល Man City ចាប់អារម្មណ៍ក្នុងការនាំយក Reijnders ទៅកាន់ Etihad នោះពួកគេត្រូវតែរៀបចំកន្លែងនៅក្នុងក្រុមជាមុនសិន ដោយត្រូវបញ្ចេញកីឡាករសំខាន់ៗមួយចំនួន។ ក្នុងចំណោមកីឡាករទាំងអស់ កីឡាករដែលអាចទំនង់ចាកចេញបានគឺ​កីឡាករ​បែលហ្ស៊ិក Kevin De Bruyne ដែល​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្លាស់​ទៅ​លេង​នៅ Major League Soccer៕

Previous articleArsenal ប្តូរគោលដៅមកលើខ្សែប្រយុទ្ធ Gyokeres របស់ក្លឹប Sporting វិញ
Next articleChelsea ឆ្លើយតបទៅកាន់ក្លឹបដែលចង់បានកីឡាករ Enzo Fernandez