អ្នកគាំទ្រមានការព្រួយបារម្ភ!! ក្រោយឃើញ Haaland ដើរដោយប្រើឈើច្រត់

បរទេស៖ ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ន័រវេស​រូប​នេះ​ត្រូវ​បានប្តូរចេញក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ FA Cup ជាមួយ​ក្រុម Bournemouth។ គាត់បានធ្វើការស៊ុតបញ្ចូលទីគ្រាប់ទី ៣០សម្រាប់រដូវកាលនេះ នៅកីឡដ្ឋាន Vitality បន្ទាប់ពីការសង្គ្រោះបាល់១១ម៉ែត្រដំបូងពីសំណាក់អ្នកចាំទី Kepa Arrizabalaga ។

កីឡាករ Haaland ត្រូវ​បាន​ប្ដូរ​ចេញ​ បន្ទាប់ពីមាន​បញ្ហា​កជើង។ គាត់បានដើរចេញពីទីលាន ដោយបើកផ្លូវឱ្យ Omar Marmoush ចូលជំនួសគាត់ ហើយគាត់ពិតជាមានអារម្មណ៍មិនស្រួលនៅពេលគាត់ធ្វើដំណើរទៅព្យាបាល។

សំណួរត្រូវបានសួរភ្លាមៗអំពីថាតើបញ្ហារបស់គាត់ធ្ងន់ធ្ងរប៉ុណ្ណា ដោយមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញបញ្ហានេះ បន្ទាប់ពី Haaland ត្រូវបានគេប្រទះឃើញធ្វើដំណើរដោយប្រុងប្រយ័ត្នទៅកាន់រថយន្តក្រុងរបស់ក្រុម City ដោយប្រើឈើច្រត់ និងពាក់ស្បែកជើងការពារនៅជើងឆ្វេងរបស់គាត់។

អ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្ដល់យោបល់យ៉ាងឆាប់រហ័សថា “រដូវកាលរបស់ Haaland ត្រូវបានបញ្ចប់ជាផ្លូវការ” ខណៈពេលដែលអ្នកផ្សេងទៀតបានអះអាងថា Man City ត្រូវបាន “វិនាស” បន្ទាប់ពីបានឃើញអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ពួកគេមានរបួស។

មិនទាន់មានការប្រកាសជាផ្លូវការណ៍ពីក្លឹប City ថា​តើ​កីឡាករលេង៩ ​របស់​ពួក​គេ​អាច​ត្រូវ​បានសម្រាក់រយៈពេលប៉ុន្មាន។ បន្ទាប់ពីកក់កន្លែងរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាប់ៗគ្នាជាលើកទីប្រាំពីរ ក្រុមរបស់លោក Pep Guardiola នឹងត្រូវប្រកួតជាមួយក្រុម Leicester នៅថ្ងៃពុធ មុនពេលធ្វើដំណើរទៅកាន់ Old Trafford សម្រាប់ការប្រកួត Derby ជាមួយគូប្រជែង Manchester United នៅថ្ងៃអាទិត្យ៕

Previous articleខ្សែក្រវាត់ WBC KUN KHMER ត្រូវបានលោកឧកញ៉ា ស្រី ចាន់ថន នាំយកមកកាន់កម្ពុជាប្រកបដោយមោទកភាពជាតិ
Next articleLiverpool គ្រោងចាយលុយមួយកញ្ចប់ធំ ផ្ទេរយកខ្សែ​ការពារ​ឆ្វេង​ក្លឹប Bournemouth