បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាកីឡាករ Mohamed Salah គ្រោងនឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំនៅ Liverpool ដើម្បីបញ្ចប់ការរំពឹងទុកយ៉ាងខ្លាំងអំពីអនាគតរបស់គាត់។
កិច្ចព្រមព្រៀងរបស់កីឡាករសញ្ជាតិអេហ្ស៊ីបគ្រោងនឹងផុតកំណត់នៅរដូវក្តៅ ប៉ុន្តែឥឡូវនេះគាត់ជិតដល់ពេលចុះហត្ថលេខាទៅលើកុងត្រាថ្មី ហើយបន្តស្នាក់នៅ Anfield ក្រោយបានផ្ទេរមកពីក្លឹប Roma កាលពីឆ្នាំ២០១៧៕