ខ្សែប្រយុទ្ធ Mohamed Amoura កំពុងទាក់ទាញក្លឹបចំនួន៣ នៅ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាកីឡាករ Mohamed Amoura បានទាក់ទាញចំណាប់អារម្មណ៍ពី Nottingham Forest, Arsenal និង Liverpool បន្ទាប់ពីរដូវកាលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅ Bundesliga។

ខ្សែប្រយុទ្ធដែលកំពុងខ្ចីជើងនៅ Wolfsburg ពី Union Saint-Gilloise រកបាន ១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៨លើកក្នុង ២៤ប្រកួតនៅ Bundesliga ហើយថែមទាំងបានស៊ុតបញ្ចូលទីទល់នឹងក្រុម RB Leipzig និង Bayern Munich ទៀតផង៕

Previous articleលឺថា Salah យល់ព្រមបន្តកុងត្រាថ្មីជាមួយ Liverpool!!
Next articleBrighton កំណត់តម្លៃ ២០០លានផោនសម្រាប់កីឡាករឆ្នើម ២រូបនេះ